ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ១១រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញដឹកនាំកងកម្លាំងទាំង៣ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ និងយុវជន សសយក.ខេត្ត ចូលរួមរៀបចំពូជស្រូវដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ស្ថិតទីតាំងមាត់ទន្លេវ៉ែគោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សូមជម្រាបជូនថា អំណោយជាពូជស្រូវសែនក្រអូបរបស់សម្តេចតេជោដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ទឹកភ្លៀងមាន៖ ស្រុករមាសហែក ៣៩០ គ្រួសារ,ស្រុកស្វាយជ្រំ ២០៥ គ្រួសារ,ស្រុកកំពង់រោទិ័ ២៥៣ គ្រួសារ,ស្រុកចន្រ្ទា ៨៦គ្រួសារ,ក្រុងស្វាយរៀង៨០គ្រួសារ ក្នុងនោះ ១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម៕
Author: pda
ខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ទិវាថ្ងៃបុណ្យឯករាជ្យជាតិនិងកំណើតកងយោពលខេមរភូមិន្ទ
កំពង់ឆ្នាំងៈរដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធខួបលើកទី៦៧នៃទិវាបុណ្យឯករាជជាតិ៩វិឆ្ឆិកា១៩៥៣_៩វិឆ្ឆិកា២០២០និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រានៃអាណានិគមនិយមបារាំងកាលពីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០។ ទិវានេះដោយវត្តមានលោកឡុងឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត,លោកឈួរច័ន្ទឌឿនអភិបាលខេត្តនិងលោកស្រីឈឹមស្រីមុំនិងមានការនិមន្តចូលរួមពីព្រះមេគណ,មន្ត្រីព្រះសង្ឃ,និងចូលរួមពីលោកប្រធានសាលាដំបូងខេត្ត,លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ក្នុងនោះរួមមានមន្ត្រីមន្ទីរ,អង្គភាពជុំវិញខេត្តមន្ត្រីកងកម្លាំងប្រដាប់អាវុធ,លោកគ្រូ,អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនកុះករ។ លោក ឈួច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថាៈ ខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ លោកឈួរច័ន្ទឌឿនក៏បានអំពាវនាវដល់សមាជិកសមាជិកាអង្គមិទិ្ទញទាំងអស់ក្នុងទិវាខួបលើកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិនិងទិវាកំណើតកងយោធពលខេមរភូមិន្ទប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លាដើម្បីរក្សាបានសុខសន្តិភាពអោយបានគង់វង្សចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕
សម្ដេចសខេងបានអញ្ជើញចូលរួមដង្ហែរព្រះមហាក្សត្រព្រះអង្គស្ដេចយាងប្រារព្ធព្រះរាជពិធីប្រទានភ្លើងទៀនជ័យបុណ្យខួបអនុស្សាវរីយ៍ជាតិលើកទី៦៧នៃទិវាឯករាជ្យជាតិ
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រារព្ធព្រះរាជពិធីប្រទានភ្លើងទៀនជ័យ បុណ្យខួបអនុស្សាវរីយ៍ជាតិ លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកានិងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជពីធីនេះមានអញ្ចើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ព្រះញាតិវង្សានុវង្ស, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា, មន្រ្តីរាជការ, កងកម្លាំង, និងប្រជាពលរដ្ឋជាមហាជនជាច្រើនរូបទៀត។ សូមបញ្ជាក់ថាក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះបិតាឯករាជ្យជាតិ ព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យយ៉ាងពេញលេញបរិបូណ៌ពីសាធារណរដ្ឋបារាំង នៅថ្ងៃទី៩ […]
កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងចាប់ជនសង្ស័យ៨នាក់ជាមួយគ្រឿងញៀនមួយចំនួន
ខេត្តកំពង់ឆ្នាំង:កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់រួមនិងវត្ថុតាងថ្នាំញៀន៧កញ្ចប់នៅ២ទីតាំងផ្សេងគ្នា។ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅស្រុកកំពង់ត្រឡាចនិងក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០។ មន្ត្រីនគរបាលបានឱ្យដឹងថាៈករណីទី១បង្ក្រាបការជួញដូរ,ចែកចាយនិងផ្ដល់ទីតាំងឱ្យប្រើប្រាស់នូវសារធាតុញៀនក្នុងភូមិច្រករមៀតឃុំអូរឬស្សីស្រុកកំពង់ត្រឡាចឃាត់ខ្លួនបាន៦នាក់រួមនិងម្សៅក្រាមពណ៌សដែលសង្ស័យជាសាធាតុញៀនចំនួន៥កញ្ចប់។ មន្ត្រីដដែលបានបន្តថាៈជនសង្ស័យ១ឈ្មោះសុះខសំភេទស្រីអាយុ៣២ឆ្នាំពាក់ព័ន្ធករណីជួញដូរនិងផ្ដល់ទីតាំង។២ឈ្មោះលីឃាក់ភេទប្រុសអាយុ២៣ឆ្នាំ,៣ឈ្មោះស៊ូម៉ូសាភេទប្រុសអាយុ៤១ឆ្នាំ។៤ឈ្មោះសុះស្មាឯលភេទប្រុសអាយុ២៨ឆ្នាំ,៥ឈ្មោះសុះហាសាន់ភេទប្រុសអាយុ៤១ឆ្នាំ៦,ឈ្មោះកៃយូភេទប្រុសអាយុ៣១ឆ្នាំ។ ទាំង៦នាក់នៅភូមិស្រែព្រៃឃុំអូរឫស្សីស្រុកកំពង់ត្រាចជាប់ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀន។ការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតម្សៅក្រាមពណ៌សដែលសង្ស័យថាជាសារធាតុញៀនចំនួន៥កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀនទូរស័ព្ទដៃ២គ្រឿងរួមនិងសម្ភារវេចខ្ចប់ឧបករណ៍បម្រើដល់ការជក់មួយចំនួន ។ មន្ត្រីបានបន្តថាៈករណីទី២នៅថ្ងៃដដែលកម្លាំងសមត្ថកិច្ចក្រុងកំពង់ឆ្នាំងសហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ប្អេរបានចុះធ្វើរដ្ឋបាលឃាត់ខ្លួនមនុស្ស២នាក់ទៀត។១ឈ្មោះនាងធឿនភេទប្រុសអាយុ៣៩ឆ្នាំទី២ឈ្មោះពៅមករាអាយុ២៦ឆ្នាំអ្នកទាំងពីរជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់នូវសារធាតុញៀន។ ករណីទី២នេះសមត្ថកិច្ចដកហូតនៅវត្ថុតាងពណ៌សដែលសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់រួមនិងឧបករណ៍បម្រើដល់ការជក់មួយចំនួន។បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៨នាក់រួមនិងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
កម្លាំងនគរបាលស្រុកមោងឫស្សីសហការបង្ត្រាបបទល្មើសនេសាទ
បាត់ដំបង៖កាលពីថ្ងៃទី៤និង៥ខែវិច្ឆិកាឆ្នាំ២០២០អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសាតគឹមសាន្តស្នងការនគរបាលខេត្តបាត់ដំបងបានជម្រុញកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកក្រោមការដឹកនាំផ្ទាល់របស់លោកបឿន សុវណ្ណអភិបាលរងស្រុកមោងឫស្សី ។ លោកសគឹមឡុងអធិការនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថាៈជាលទ្ធផលបង្ក្រាបឧបករណ៍នេសាទខុសច្បាប់រួមមាន៖កាំបិត១១កណ្តៀវ១០សាច់មងប្រវែង២.៨០០ម៉ែត្របង្គោលឈើ៥៦០បង្គោលឡុកចាប់ត្រី៨មាត់និងលែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនូន១៦០គីឡូក្រាម។ លោកអធិការបានបន្តថាចំពោ:បង្គោលរួមទាំងសាច់មងនិងឡុកត្រូវបានដុតបំផ្លាញចោល។រីឯអ្នកប្រព្រឹត្តិល្មើសសមត្ថកិច្ចបានកំណត់អំពីអត្តសញ្ញាណបានហើយសមត្ថកិច្ចនិងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់
ខេត្តស្វាយរៀង ៖ មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ យឹម ធី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាកូនង្កើត ក្រោយផឹកស្រាស្រវឹងបានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿងវាយសំពងទៅលើម្តាយឈ្មោះ យិន រី ភេទស្រី អាយុ៦៩ឆ្នាំ ចំក្បាលបណ្តាលឲ្យបែកដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៩ និង១០នាទី នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ក្រោយទទួលបានរបាយការណ៍ភ្លាមៗ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ប៉ុស្តិ៍រដ្ឋបាល តាមចាប់ខ្លួនជនសង្ស័យឲ្យទាល់តែបាន។ ក្រោយទទួលបានបទបញ្ជា កងកម្លាំងទាំងអស់បានតាមរកជនសង្ស័យ រហូតដល់ម៉ោង០៦ និង៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបចាប់ឃាត់ខ្លួនជនសង្ស័យដែលជាកូនតិរច្ឆាននោះបាននៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីធ្លាសាលាបឋមសិក្សាអូរត្រេះចាស់
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលលិខិតស្នើសុំរបស់លោកនាយកសាលាបឋមសិក្សា (អូរត្រេះចាស់) ស្នើសុំស៊ីម៉ងត៍ និងខ្សាច់ នៅរសៀលថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញ និងអមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីធ្លាសាលាដែលគ្រោងនឹងធ្វើការចាក់សាប ហើយពិនិត្យទីតាំងផ្សេងៗទៀតដែលគ្រោងស្នើសុំការសាងសង់អគារសិក្សា និងទីចាត់ការដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា (អូរត្រេះចាស់) ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ លោក សៅ ចាន់ធឿន នាយកសាលាបឋមសិក្សា (អូរត្រេះចាស់) បានរៀបរាប់ប្រាប់ជូនដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ថាបច្ចុប្បន្ននេះទីធ្លាសាលារៀនមិនទាន់បានចាក់សាបហើយនៅឡើយទេ ដោយហេតុដូច្នេះហើយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិបាកក្នុងការចេញចូលសាលារៀន និងឈរគោរពទង់ជាតិ ហេតុដូចនេះលោកនាយកសាលា ក៏ធ្វើការស្នើសុំមកឯកឧត្តមអភិបាលខេត្តព្រះសីហនុ នៅស៊ីម៉ង់ត៍ចំនួន២០តោន និងខ្សាច់ចំនួន៤០គូប ដើម្បីចាក់សាបខាងមុខទីធ្លាសាលា ដែលមានទំហំទទឹងប្រវែង៣៥ម៉ែត្រ និងបណ្តោយមានប្រវែង៦៥ម៉ែត្រស្មើនឹងផ្ទៃក្រឡាទំហំ ២.២៧៥ម៉ែត្រការ៉េ។ ដែលហេតុដូចនេះហើយឯកឧត្តម […]
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជប្រមាណ១៥០តោនចែកប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារក្នុងខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបាននាំយកស្រូវពូជស្រូវOM ៥១ ៥៤ ប្រមាណ១៥០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារដែលរងផលប៉ះពាល់ និងខូចខាតស្រូវក្នុងខេត្តត្បូងឃ្មុំ។ ពិធីនេះរៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងដែនដី តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ មានចំនួន១៥៧១ គ្រួសារ បន្ទាប់ពី រងផលប៉ះពាល់ និងខូចខាតស្រូវ ក្នុងគ្រាជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានស្រូវពូជ១បេ ស្មើនឹង៥០គីឡូក្រាម។ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ឯកឧត្កមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា ពូជស្រូវ OM […]
ដកហូតសម្ភារនិងឧបករណ៍ពាក់ព័ន្ធបទល្មើសនេសាទនៅ២ទីតាំងក្នុងស្រុកក្រ.គ
ខេត្តពោធិសាត់:សមត្ថកិច្ចនគរបាលស្រុកក្រគរសហការជាមួយកម្លាំងប៉ុស្តិ៍,អាជ្ញាធរមូលដ្ឋានបានចុះដកហូតសម្ភារនិងឧបករណ៍ពាក់ព័ន្ធបទល្មើសនេសាទនៅទីតាំងមួយស្ថិតលើផ្ទះបណ្តែតទឹកបឹងទន្លេសាប ក្នុងភូមិទី៥ ឃុំកំពង់ហ្លួងស្រុកក្រគរខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០។ មន្ត្រីសមត្ថកិច្ចដែលចុះអនុវត្តការងារនេះបានឱ្យដឹងថាៈកម្លាំងបានចុះលើទីតាំង២កន្លែងទី១ត្រង់ចំណុចផ្ទះរបស់ឈ្មោះវិនយ៉ាំងទ្រីភេទប្រុសអាយុ៥៥ឆ្នាំជនជាតិវៀតណាម។នៅលើផ្ទះបណ្ដែតទឹកដែលស្ថិតនៅក្នុងភូមិទី៥ឃុំកំពង់ហ្លួងស្រុកក្រគរដកហូតបានមងសាច់កាវចំនួន១៣គីឡូក្រាមមងសាច់ស្បៃមុងចំនួន៨គីឡូក្រាម។ទីតាំងទី២ផ្ទះរបស់ឈ្មោះទីយ៉ុងភេទស្រីអាយុ៥៦ឆ្នាំជនជាតិវៀតណាមនៅលើផ្ទះបណ្ដែតទឹកស្ថិតនៅភូមិ-ឃុំជាមួយគ្នាដកហូតមងសាច់កាវចំនួន៤១គីឡូក្រាម ។ ប្រភពដដែលបានបន្តថាៈវត្ថុតាងទាំងនេះដកហូតនិងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ។ដោយឡែកម្ចាស់ផ្ទះដែលដាក់តាំងលក់នូវសម្ភារពាក់ព័ន្ធបទល្មើសនេសាទត្រូវបានធ្វើកំណត់ហេតុអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ឧបករណ៍នេសាទល្មើសច្បាប់តទៅទៀត៕
ប្រជាពលរដ្ឋតាមដងផ្លូវឃុំព្រះប្រសប់ សំណូមពរលោកប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ស្រលាញ់ពលរដ្ឋ ដូចកូនបង្កើតផង!
ខេត្តកណ្តាលៈ អាជីវកម្ម ក្រុមហ៊ុនដឹកនិងជីក របស់លោក ថាវ ស្រៀង កំពុងតែបង្ករឱ្យមានជំងឺរាំរៃ ក្តៅក្រហាយឥតឈប់ឈរ ជាមួយពលរដ្ឋមូលដ្ឋានដែរ រស់នៅក្នុងឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែរគាត់ដឹកដីហុយឡើងទ្រលោម បន្តៗគ្នា ដែរអាចបណ្តាលឱ្យ ប៉ះពាល់សុខភាព និងផលដំណាំប្រជាជនជាខ្លាំង។ យោងតាមភពពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានថា តាំងពីលោក ថាវ ស្រៀង បោះជំហ៊ាន អាជីវកម្មដឹកដី និងជីកដី ដែលមានរណ្តៅខ្នាតយក្សមក គាត់ឧស្សាហ៍ឃើញលោកមេឃុំ ហៅគាត់មកណែនាំ ជាច្រើនលើកច្រើនសារ ពាក់ព័ន្ធរឿងស្រោចទឹកផ្លូវ ណែនាំអោយគាត់គ្របដីលើឡានផង ដើម្បីការពារកុំអោយជ្រុះដីលើផ្លូវ ប៉ុន្តែលោកថាវ ស្រៀង មិនបានយកចិត្តទុកដាក់នៅក្នុងភ្នែកនោះទេ។ ប្រភពដដែរបានបន្តថា បើមេឃុំនិយាយមិនស្តាប់ផង នោះមានតែលោកអភិបាលស្រុកខ្សាច់កណ្តាលទេ ដែលជាម្លប់ពោធិ៍ ម្លប់ជ្រៃ បាំងថ្ងៃ បាំងភ្លៀងបាំងខ្យល់ ទោះគ្រប់កាលៈទេសៈណាក៏ដោយ ក៏លោកតែងតែយកចិត្តទុកដាក់ ពីសុខទុកប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ប្រភពបន្តថា លោកថាវ ស្រៀង ឧស្សាហ៍និយាយឈ្មោះមនុសម្នាក់ ប្រាប់គេប្រាប់ឯង សម្តែងពីឬទ្ធីអំណាចរបស់គាត់ ជាខ្នងបង្អែក ដែរម្នាក់នោះជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី […]