ព័ត៌មានជាតិ

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់ផ្តើមកម្រើកឡើងទៀតហើយ!

ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់កម្រើកឡើងទៀតហើយ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានមេឈ្មួញធំរកស៊ីឈើដុះស្លែនៅក្នុងភូមិ១០៥ ទឹកដីខេត្តក្រចេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតរកស៊ីយ៉ាងអនាធិបតេយ្យ ខណៈដែលប្រជាពលរដ្ឋលើកឡើងថា អ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមមួយរូប។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលរួមមាន ៖ ទី១-ឈ្មោះរាម, ទី២-ឈ្មោះញ៉ក់ និងទី៣-ឈ្មោះ អ៊ិម ដោយអ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមឈ្មោះជា វណ្ណៈ ឲ្យបទល្មើចេញយ៉ាងរលូន។ បើតាមការបកស្រាយពីប្រជាពលរដ្ឋរស់នៅភូមិ១០៥  ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះបានឲ្យដឹងថា ឈ្មោះ រាម ជាអ្នកកាងឈើចេញពី ដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយបានបង្គាប់ឲ្យម្ចាស់ម៉ាស៊ីនត្រង់សឺន័រអារឈើបង់លុយក្នុងមួយគ្រឿងចំនួនជាង៣ លានរៀល យកទៅឲ្យឈ្មោះ ជា វណ្ណៈប៉េអឹមខេត្តមណ្ឌលគីរី ដែលកំពុងឈរជើង ដកតុងក្នុងដីក្រុមហ៊ុនម៉ូវីបាយ ត្រង់ចំណុចផ្លូវចូលទៅភូមិសណ្តាយ។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋសូមឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចំណាត់លើមន្រ្តីបរិស្ថានខេត្តផងទាន៕

ព័ត៌មានជាតិ

បុគ្គលិកធនាគារឯកជនម្នាក់បាត់ខ្លួន៥ថ្ងៃ ប្រទះឃើញសពហើមស្អុយក្នុងព្រៃជាប់ដងផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកធនាគារឯកជនហត្ថាកសិករត្រូវបានប្រទះឃើញស្លាប់ហើមរលួយស្អុយជាមួយនិងម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងពណ៌ខ្មៅ នៅក្នុងព្រៃដើមដង្ហិត ជាប់ដងផ្លូវជាតិលេខ១។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤៥នាទី។ ក្រោយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យដល់កន្លែងកើតហេតុឃើញថា សាកសពមានឈ្មោះ សុត ធួក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកធនាគារហត្ថាកសិករមានទីតាំងក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។សាកសព មានទីលំនៅភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាកសព មានសភាពហើមរលួយស្អុយមានដង្កូវចុះ និងមានស្នាមរលាត់ស្បែកក្បាលផ្នែកខាងក្រោយ (បាក់ក) ព្រមទាំងមានស្នាមរលាត់នៅឆ្អឹងជំនីផ្នែកឆ្វេង។ សំភាររបស់សាកសពមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងសេរីឆ្នាំ២០១៤ ផ្លាកលេខស្វាយរៀង១H.៦២៨១ ទូរស័ព្ទដៃពីរគ្រឿង នាឡិកាដៃមួយគ្រឿង និងប្រាក់ចំនួន១៧០០០រៀល។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបញ្ជាក់ថា:ឪ សាកសពឈ្មោះសុត ធួក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូខ្លួនឯង។ បច្ចុប្បន្នសាកសពសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅឈ្មោះ ងិន សុត ភេទប្រុស អាយុ៦៩ឆ្នាំត្រូវជាជីតាបង្កើតរបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

រយៈពេល១០ខែ ឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅអូស្ត្រាលីបានជាង២.៥ម៉ឺនតោន កើនឡើង៥៣%

ខេត្តកំពង់ធំ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេស អូស្ត្រាលី ដែលជាទីផ្សារមានសក្តានុពលផងដែរនោះបានចំនួន ២៥ ៩៩៤ តោន កើនឡើង៥៣% បើប្រៀបធៀបរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩ ដែលមានបរិមាណត្រឹមតែ ១៧ ០២៣តោន។ សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល១០ខែមកនេះ កម្ពុជាបាននាំអង្ករចេញទៅប្រទេសអូស្រ្តាលីក្នុងបរិមាណ ការកើនឡើងនៃទីផ្សារប្រទេសអូស្រ្តាលីនេះ គឺជាការកើនឡើងមួយដ៏គួរឱ្យកត់សម្គាល់ ជាពិសេសទៅលើប្រភេទអង្ករសរីរាង្គ និងនិរន្តរភាព (SRP)។ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ និង រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការីនៃអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបស្វាគមន៍ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោក Gary Ellem ប្រធានក្រុមការងារ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (កាវ៉ាក់) និងសហការី ដែលបានអញ្ជើញមកទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ឧកញ៉ាប្រធានសហព័ន្ធបានជំរាបជូនឯកឧត្តមឯកអគ្គរាជទូតអំពីដំណើរការនៃខ្សែសង្វាក់ផលិតកម្មកិនកែច្នៃស្រូវអង្កររបស់អេមរុរ៉ាយស៍ តាមប្រព័ន្ធទំនើបកម្ម និងស្របតាមស្តង់ដារអន្តរជាតិ។ […]

ព័ត៌មានជាតិ

សម្តេចហ៊ុន​សែន៖ក្រុមគ្រូពេទ្យបានយក​សំណាកទៅធ្វើតេស្តជាលើកទី៣ ជាលទ្ធផលទាំងខ្ញុំនិងភរិយា​បងប្អូន​នៅជុំវិញគឺអវិជ្ជមា​នកូវីដ​-១៩ទាំងអស់

នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា៕

ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣

ខេត្តមណ្ឌលគិរី ៖ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងស្វែងយល់ពីតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរង ក្រុមប្រឹក្សា មេឃុំ និងមន្ត្រីសាលាស្រុកអូររាំង ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ វេទិកានេះធ្វើឡើងនៅវិទ្យាល័យអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តម ម៉ែន ង៉ុយ បានឲ្យប្រជាពលរដ្ឋចេញមតិពីទុក្ខលំបាកពុកម៉ែបងប្អូនកូនក្មួយ នៅក្នុងស្រុកអូររាំង លោកស្រីឈ្មោះ សារឿ ស៊ីយេន បានសូមសំណូមពរដល់ឯកឧត្តមជួយរកដំណោះស្រាយដីចំនួន ៣៥ ហិតា ដែលឧកញ៉ាបានធ្វើប្លង់កម្មសិទ្ធិនៅលើដីរបស់ពួកគាត់ ។ ឯកឧត្តមបន្តថា បើមានការដោះដូរដី តើយល់ព្រមដែរឬទេ លោកស្រីបានបន្តថា មិនយល់ព្រមឯកភាពទេ ឯកឧត្តមបានបន្តថា បើបងប្អូនមិនយល់ព្រមទេ […]

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ អនុស្សរណៈនេះផ្តោតលើគោលដៅបួនចំណុច រួមមានក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ ឯកឧត្តម​ ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព […]

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាមិនមានកា​របិទប្រទេសឬរាជធា​នីខេត្តឬតំបន់ណា​មួយនោះទេ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេសឬរាជធានីខេត្តឬតំបន់ណាមួយនោះទេ។ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសការពាក់ម៉ាសការលាងដៃការមិនជួបជុំប្រមូលផ្តុំការរក្សាគម្លាតសុវត្ថិភាព។ល។សម្រាប់ការពាក់ម៉ាសដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាសជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ជិះម៉ូតូដែលមិនបានពាក់ម៉ាស។សូមបងប្អូនពាក់ម៉ាសទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកា២០២០វិញ។សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សុខុន ប្រាប់ពីស្ថានភាពសុខភាពអំឡុងធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ

ភ្នំពេញ ៖ ឯកឧត្តម ​ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ ផ្ទាល់នឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបាន​បង្ហោះ​សារលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ប្រាប់​ពី​កិច្ចការងារ និង​ស្ថានភាព​សុខភាព​របស់​លោ​ក​ក្នុងអំឡុង​ពេលធ្វើ​ចត្តាឡីស័ករយៈពេល១០ថ្ងៃ​នៅ​ក្នុង​គេហដ្ឋាន។ តាមរយៈសារនោះ ឯកឧត្តម ប្រាក់ សាខុន បានសរសេរថា « សួស្តី សហសេវិក សហការីមិត្តភក្តិ បងប្អូនទាំងអស់ ថ្ងៃទី ១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំបានទទួលជួបប្រាស្រ័យការងារជាមួយលោក រដ្ឋមន្ត្រីការ បរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែថា តើខ្ញុំយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? ភាគច្រើនគឺជាមិត្តភ័ក្តិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពខ្ញុំ ហើយគេជូនពរឱ្យខ្ញុំចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់មកកាន់ជីវភាពធម្មតាឡើងវិញ។ អ្នកខ្លះក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេង ទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗផ្ញើការ […]

ព័ត៌មានជាតិ

មេខ្លោងគ្រឿងញៀនដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន

ខេត្តកណ្ដាល ៖ សមត្ថកិច្ចនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចបានហើយ នៅម៉ោង១ និង៥៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមជម្រាបថា ជនសង្ស័យចែកចាយគ្រឿងញៀនរូបនេះ បានផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ចខេត្តកណ្តាលជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យបានបើកការបាញ់ប្រហារ ១គ្រាប់សំដៅមកសមត្ថកិច្ចមុន។ បន្ទាប់មករយៈពេលប្រមាណជាង ១ម៉ោង ជនសង្ស័យបានបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ២គ្រាប់បន្ថែមទៀត ដើម្បីគំរាមសមត្ថកិច្ចដើម្បីព្យាយាមរំដោះគេចខ្លួន៕

ព័ត៌មានជាតិ

ខេត្ត២ ដែលចុះត្រជាក់ខ្លាំងជាងគេនៅព្រឹកនេះ ដែល​មាន​សីតុណ្ហភាពអប្បបរមា១៩អង្សារសេ

ភ្នំពេញ ៖ ខេត្តដែលចុះត្រជាក់​ខ្លាំងជាងគេនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះ គឺខេត្ត​រតនគិរី និងមណ្ឌលគិរី ដែល​មាន​សីតុណ្ហភាពអប្បបរមា ១៩អង្សារសេ។ នេះបើយោងតាមការព្យាកររបស់​ក្រសួងធនធានទឹក និងឧតុនិយម។ បន្ទាប់មកគឺមានខេត្ត ឧត្តរមានជ័យ, សៀមរាប, ព្រះវិហារ, ស្ទឹងត្រែង, និង​ក្រចេះ ដែល​មានសីតុណ្ហភាព​អប្បបរមា ២២អង្សារសេ។ ដោយឡែក​រាជធានីភ្នំពេញ មានសីតុណ្ហភាពអប្បបរមា២៤អង្សារសេ។ យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុកម្ពុជាពីថ្ងៃទី១១ ដល់ ១៧វិច្ឆិកា ឱ្យដឹងថា ព្យុះ​ទី២២ ឈ្មោះ វ៉ាមកូ (VAMCO) នឹង​វិវត្តខ្លួនទៅជាព្យុះទីហ្វុង ហើយវានឹងធ្វើដំណើរ​ចូល​ដល់​ភាគ​កណ្តាល​វៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយ​ឥទ្ធិពល​មកជាវិសម្ពាធ​ទាប មុននឹង​ថមថយ​មកជាសម្ពាធទាប​នៅលើភាគឦសាន​ប្រទេស​កម្ពុជា៕