ខេត្តបាត់ដំបង ៖ ឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម សឿ ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក នូ ប៊ុនយ៉ាង អភិបាលនៃគណៈអភិបាលស្រុកបវេល លោក សុខ គឹមខុន អភិបាលនៃគណៈអភិបាលស្រុកកំរៀង ព្រមទាំងយុវជន ស.ស.យ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារ នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល និងចំនួន១២០គ្រួសារ ស្ថិតនៅក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម ឈាង វុន […]
Author: pda
ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៦០គ្រួសារ ក្នុងស្រុកបាទីទទួលអំណោយសម្តេចតេជោ
ខេត្តតាកែវ ៖ក្រុមមេធាវីស្មគ្រចិត្តសម្ដេចតេជោ ហ៊ុន សែន រួមជាមួយ រដ្ឋបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៦០គ្រួសារ នៅឃុំក្រាំងធ្នង់ និងឃុំពត់សរ ស្រុកបាទី កាលពីល្ងាចថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ ពិធីនេះស្ថិតក្រោមវត្តមានឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ និងជាតំណាងដ៍ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងប្រតិភូអមដំណើរជាច្រើន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប បានចូលរួមនាំយកអំណោយ មកផ្ដល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ និងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មាន ចំនួន៦០គ្រួសារ។ មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះដែរ ឯកឧត្តម […]
ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌
ខេត្តស្វាយរៀង ៖ លោក ហួត សំណាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀងបានសហការជាមួយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌។ ពិធីនេះធ្វើឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះដោយមានការនិមន្ត និងអញ្ជើញចូលពី ព្រះចៅអធិការវត្តសិរីសោភា លោក លោកស្រីជាអនុប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត លោករងអភិបាល ស្រុកស្វាយជ្រំ លោកមេឃុំបាសាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិទាំង៥នៃឃុំបាសាក់ ប៉ូលិសនគរបាលបេតិកភណ្ឌខេត្តប្រជាពលរដ្ឋ និងសិស្សានុសិស្សនៃអនុវិទ្យាល័យបាសាក់ សរុបប្រមាណ១៨០ នាក់បានចូលរួមការផ្សព្វផ្សាយច្បាប់ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណ:លើវិស័យវប្បធម៌ដែលបទល្មើសនៃការជួញដូរ ចរាចរ បំផ្លិចបំផ្លាញនិងការជីករុករកវត្ថុបុរាណដោយខុសច្បាប់នៅវត្តសិរីសោភា ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមលោក ហួត សំណាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ឲ្យដឹងថា ច្បាប់បេតិកភណ្ឌវប្បធម៌ និងច្បាប់មាត្រាលេខ៦៣នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ បើជនណាម្នាក់ លក់ ផ្ទេរកម្មសិទ្ធិ បំផ្លិចបំផ្លាញ ពង្រិចពង្រឹល […]
សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមប្រធានកិត្តិយសមូលនិធិ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកឧកញ៉ា និងលោកឧកញ៉ាមួយចំនួនទៀត។ អញ្ជើញមានប្រសាសសន៍នាឱកាសនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សម្ដេចពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធន៍នៅប្រទេសការអភិវឌ្ឍន៍តែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។ សម្ដេចក៏បានឆ្លៀតរំលឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ តាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេចអំពីគោលការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិចដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទីលើឧស្សាហកម្មធុនធ្ងន់។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ […]
ឯកឧត្តម ថោង ខុន បន្តចុះចែកអំណោយដល់ពលរដ្ឋជាង៥០គ្រួសារនៅស្រុកតាំងគោក
ខេត្តកំពង់ធំ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រសួង និងក្រុមការងារស្រុកចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋជាង ៥០គ្រួសារ នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ ប្រជាពលរដ្ឋអ្នកឃុំច្រនាង ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។ ដោយសារតំបន់នេះជាតំបន់ដែលជំនន់ទឹកភ្លៀងទើបតែស្រកចុះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាកសាងលូចំនួន ២កន្លែងបន្ថែម និងជួសជុលផ្លូវមួយចំនួនដែលខូចខាតដោយសារទឹកជំនន់ កាលពីពេលកន្លងទៅ។ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឱ្យប្រជាពលរដ្ឋត្រៀមទប់ទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ។ ឯកឧត្តមបានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អ។ បើតាមរបាយការណ៍របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក […]
អភិបាលខេត្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ ដើម្បីត្រៀមបង្ការ និងដោះស្រាយទាន់ពេលវេលា ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក ដើម្បីត្រៀមកម្លាំងការពារ ទុកជាមុននូវគ្រោះមហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដោយជាយថាហេតុដូចបណ្តាខេត្តផ្សេងៗ។ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរីរហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ និងផ្ទះសម្បែងមួយចំនួន នៅឃុំចំនួនបី គឺឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក និងឃុំមេម៉ង់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែមិនបណ្តាលឲ្យបាតបង់ដល់អាយុជីវិត និងខូចខាតដល់លំនៅដ្ឋាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ដោយឡែកស្ថានភាពទឹកដែលឡើងនៅតំបន់ទាំងនោះ គឺមានការស្រក់ចុះទៅវិញហើយ។ ឯកឧត្តមបញ្ជាក់ថា បើទោះបីជានៅតាមឃុំ/ស្រុក ដែលនៅតាមបណ្តោយអូរ ឫទន្លេ ក៏ដូចជាខេត្តទាំងមូល មិនទាន់ជួបបញ្ហាប្រឈមនូវគ្រោះទឹកជំនន់ ដូចបណ្តារាជធានីខេត្តផ្សេងៗក៏ពិតមែន តែយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត […]
គ.ជ.ប ដាក់ចេញបទបញ្ជាផ្ទៃក្នុងសម្រាប់កិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានជាមួយភាគីពាក់ព័ន្ធ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង។ នេះតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។ កិច្ចប្រជុំនេះធ្វើឡើងនៅវេលាម៉ោង១០ ៖ ០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ក្រសួងធនធានទឹក ៖ ទឹកតាមដងស្ទឹងព្រែកត្នោតស្រកចុះខ្លះ ហើយនៅព្រឹកនេះ
ភ្នំពេញ ៖ ក្រសួងធនធាន ទឹកនិងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ សភាពការណ៍ទឹកតាមដងស្ទឹងព្រែកត្នោតមានការស្រកចុះខ្លះហើយ ដោយនៅលើសំណង់បង្ហៀរកម្ពស់ទឹក៦,៦០ម៉ែត្រលើបង្ហៀរ ថយចុះ០,០៧ម៉ែត្រ។ រីឯស្ថានភាពទឹកនៅតាមដងស្ទឹងចាប់ពីវត្តសាក់សំពៅទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ និងទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ។ ទន្ទឹមនោះក្រសួងធនធានទឹកបានអះអាងថា ទឹកមានការស្រកចុះយឺត អាចបណ្តាល មកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅ ដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន។ ដោយឡែកសកម្មភាពការងារនៅតែបន្តចុះតាមដានសភាពទឹកតាមដងស្ទឹង, ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ម៉ែត្រ, ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ) ដំឡើងកម្ពស់សណ្តលើតួទំនប់ចាស់, រៀបបាវខ្សាច់នៅមុខរោងចក្រ, បិទរូងនាគនៅតាមតួទំនប់ ព្រមទាំងបិទបំពង់ស្ថានីយបូមទឹកកុំឲ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ
នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលសម្តេចបានប្រើពាក្យថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង»។ សម្តេចក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានប្រឹងប្រែងដោយខ្លួនឯង រួមទាំងការជួយរបស់អាជ្ញាធរ ដោយរាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ សម្តេចតេជោ ហ៊ុន សែន បានបន្តសំណូមពរ និងអំពាវនាវ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ដូចតទៅ៖ ទី១) គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ ទី២) បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ ទី៣) ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។ សម្តេចក៏អំពាវនាវចំពោះប្រជាជនត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។ […]
ព្យុះទី១៧ឈ្មោះសូឌែល(SAUDEL)កម្ពុជាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនតំបន់សមុទ្រភ្លៀងធ្លាក់ច្រើន
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុនៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០បានឲ្យដឹងថាព្យុះទី១៧ឈ្មោះសូឌែល(SAUDEL)បណ្តាលឱ្យកម្ពុជាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែតុលាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនសមុទ្រភ្លៀងធ្លាក់ច្រើន។ក្រសួងធនធានទឹកបញ្ជាក់ថាបន្ទាប់ពីបានធ្វើការតាមដាននិងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ឃើញថានៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះ សម្ពាធទាបសកម្មមួយ( Active Low )កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន ។តាមការព្យាករ សម្ពាធទាបសកម្មនេះនឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូងហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១៧ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុង ប្រទេសកម្ពុជា ។ សូមសាធារណជនជ្រាបជាព័ត៌មានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំនិងជួរភ្នំ និងបងប្អូនប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន!ខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។