ព័ត៌មានជាតិ

ព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១  នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ សម្តេចតេជោបានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង៕

ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងវៀតណាម រួមគ្នាប្រារព្ធខួប៤៤ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិរបស់សម្តេចតេជោ និងបញ្ចុះ បឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងសម្ពោធសមិទ្ធផលមួយចំនួន

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះគឺជាខួបគម្រប់ ៤៤ឆ្នាំហើយ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីកាប់សម្លាប់របស់ខ្មែរក្រហម។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់វៀតណាម អញ្ជើញជាអធិបតីភាពរួមគ្នាប្រារព្ធពិធីរំលឹកខួបនៃដំណើរការតស៊ូនេះ ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម និងសម្ពោធសមិទ្ធផលមួយចំនួន ដែលបានសាងសង់នៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទីតាំងស្លាកស្នាមនៃតម្រាយផ្លូវសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានភាសខ្លួនទាំងយប់ទៅកាន់វៀតណាម កាលពី ៤៤ឆ្នាំមុន។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ: ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១  នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ សូមអានខ្លឹមសារនៃសេចក្តីសម្រេចទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានជាតិ

តំណាងក្រសួងពាក់ព័ន្ធចុះវាយតម្លៃទំហំខូចខាតនិងបង្ហាញកំហុសនិងកង្វះខាត របស់ ក្រុមហ៊ុនមួយនៅស្រុករតនមណ្ឌលដែលធ្លាយទឹកកខ្វក់ចូលស្ទឹងសង្កែ

បាត់ដំបង៖ តំណាងអន្តរក្រសួងនិងមន្ទីរពាក់ព័ន្ធចំនួន៥មាន៖ បរិស្ថាន ,កសិកម្ម ,ធនធានទឹក ,សង្គមកិច្ចនិង អតីតយុទ្ធជន ,និង ឧស្សាហកម្មវិទ្យាសាស្ត្រ និងនវា នុវត្តន៍ បានចុះវាយតម្លៃផលប៉ះពាល់ និង ចង្អុលបង្ហាញនូវកំហុសឆ្គង និង កង្វះខាត របស់ក្រុមហ៊ុនអឺកាងខេមបូឌៀគ្រុប មានទីតាំងនៅស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ដែលបានធ្លាយ សារធាតុកខ្វក់ចូលស្ទឹងសង្កែនាពេលកន្លងមក។ លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះបានធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុនផ្ទាល់នៅស្រុករតនមណ្ឌល តាំងពីម៉ោង៩ព្រឹកដល់ ម៉ោងជាង២ រសៀលថ្ងៃទី១៧ ខែមិថុនា ។ លោកបញ្ជាក់ថាអន្តរក្រសួងចុះមកនេះដើម្បីបង្ហាញពីផលប៉ះពាល់ និង កំហុសឆ្គង និងកង្វះខាតឲ្យក្រុមហ៊ុនទទួលស្គាល់ ដើម្បីឲ្យកែលម្អ ហើយបន្តឈានទៅពិន័យនិងចាត់ការតាមផ្លូវច្បាប់។ លោក កត បូរាណបានបង្ហាញពីកំហុសរបស់ក្រុមហ៊ុន អឺកាងខេមបូឌៀគ្រុប ដែលមានក្រុមហ៊ុនតូចៗ ចំនួនបួន កំពុងដំណើរការនោះ គឺកំហុសទី១ មិនទាន់មានច្បាប់អនុញ្ញាត នៅឡើយ តែដំណើរការមុន ទី២ ក្រុមហ៊ុនខាងលើបានពង្រីក សាខាបួនក្រុមហ៊ុនតូចៗ ដែល ក្រសួងពាក់ព័ន្ធទើបចុះវាយតម្លៃផលប៉ះពាល់នានា ទើបតែបានមួយក្រុមហ៊ុនប៉ុណ្ណោះ […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ទទួលជួបឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូត ស៊ុយអែត

ភ្នំពេញ : ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិ ស្ថាន នៅថ្ងៃ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា ចូលជួបជម្រាបលា និងពិភាក្សាការងារ។ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងឱកាសជម្រាបលានោះ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលកន្លងមកបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស៊ុយអែតលើការងារ climate change ការកាត់បន្ថយប្លាស្ទិក និងមានការសោកស្តាយ ដែលបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ នឹងត្រូវបន្តនៅ បណ្តាប្រទេសផ្សេងទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសស៊ុយអែត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទាំងទ្វេភាគី ពហុភាគី និងនៅលើឆាកអន្តរជាតិ ជាមួយកម្ពុជា ជាពិសេសការបន្តផ្តល់ជូននូវអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសស៊ុយអែត ។ ជាមួយគ្នានោះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរូមកិច្ចប្រជុំអង្គការសហប្រជាជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៩នាក់

  ​សៀមរាប​៖ ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ នេះ បាន​រាយការណ៍​ឱ្យដឹងថា មាន​ប្រជា​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង ០៦៖០០​នាទី​ល្ងាច ដែល​ចូលមក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​, ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​, ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង សម្រាប់​ខេត្តសៀមរាប សរុប​ចំនួន ៣៩​នាក់ ស្រី ២១​នាក់ ក្នុងនោះ​កុមារា ៣​នាក់ កុមារី ២​នាក់ មាន​ដូចខាងក្រោម​៖ 1- សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៖ ចំនួន ១​នាក់ ស្រី ១​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 2- សម្រាប់​ច្រករបៀង​អូរ​បី​ជាន់​៖ ចំនួន ១០​នាក់ ស្រី ៥​នាក់ កុមារា ១​នាក់ កុមារី ២​នាក់​។ […]

ព័ត៌មានជាតិ

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ

បាត់ដំបង: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានធ្វើការព្រមានដល់មន្ត្រីជំនាញ និង អាជ្ញាធរដែនដី សហគមន៍ និង សមត្ថកិច្ច ពាក់ព័ន្ធ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ និង បទល្មើស នៃការកាប់ព្រៃលិចទឹក បំផ្លាញជីវៈចម្រុះ អ្នកប្រព្រឹត្តិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនលើកលែងឡើយ។ លោក សឿម ប៊ុនរិទ្ធិ ធ្វើការព្រមានបែបនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២១ ដល់មន្ត្រីជំនាញ អាជ្ញាធរដែនដី និងតំណាងប្រជានេសាទ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោកបន្តថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទើបបើកការនេសាទឡើងវិញ។ តែក៏មិនអាចនេសាទដោយសេរីក្នុងតំបន់ហាមឃាត់ឬតំបន់ ដែលរដ្ឋបានធ្វើការអភិរក្សជីវៈចម្រុះនោះទេ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ: ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃប្រកបដោយការទទួលស្គាល់ ពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស គាំទ្រ ចំពោះការរៀបរយសណ្ដាប់ធ្នាប់ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេ នៃភូមិសាស្ត្ររាជធានីភ្នំពេញ ។ ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបា ល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ធ្វើការណែនាំ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ។ ដោយឡែក លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារចង្វារ បានថ្លែងថា , យើងចូលរួមការពារបរិស្ថានទន្លេទាំងអស់គ្នា លាមក(អាចម៍) នោម ជារបស់កខ្វក់ក្នុងទន្លេ គឺបំផ្លាញសុខភាពខ្លួនយើង គ្រួសារយើង ប្រជាជនយើង ។ លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ […]

ព័ត៌មានជាតិ

ចាប់បានក្រុមដែលតែងលួចម៉ូតូ,គោ,ក្របីនៅខេត្តព្រះវិហារនិងខេត្តកំពង់

ព្រះវិហារ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌ ខេត្តព្រះវិហារសហការជាមួយ នគរបាលខេត្តកំពង់ធំនៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១បានស្រាវជ្រាវ និងចាប់ជនសង្ស័យបានចំនួន៣នាក់ ករណីលួច ម៉ូតូ,គោ,ក្របីនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារដែលសកម្មភាពនេះប្រព្រឹត្តកាលពីថ្ងៃទី១៨ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ។ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារបានឱ្យដឹងថា៖ កម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌសហការជាមួយនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាបានចំនួន ៣នាក់ ករណីចោរកម្មលួចជាច្រើនលើកជាច្រើនសារដូចជាម៉ូតូ គោ ក្របី នៅខេត្តកំពង់ធំ និងស្រុកត្បែងមានជ័យខេត្តព្រះវិហារនាពេលកន្លងទៅ លោកស្នងការនគរបាលបានបន្តថា៖ក្រិមជននេះមានឈ្មោះលួន សាត ហៅ វីរ: ភេទប្រុស អាយុ ៣៣ ។ឈ្មោះ អួន សុឡែន ហៅខ្នើយ ភេទប្រុស អាយុ ៣០ឆ្នាំ ។ឈ្មោះ ហុល សៅ ភេទប្រុស អាយុ ៦៤ឆ្នាំ អ្នកទាំងបីរស់នៅភូមិប្រាសទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។មុខសញ្ញាទាំងបីនេះកម្លាំងខេត្តព្រះវិហារបានប្រគល់ឱ្យទៅខាងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ

តុលាការឃុំខ្លួនសន្ដិសុខដែលអនុញ្ញាតឱ្យស្ដ្រីចិនម្នាក់ចេញពីមណ្ឌលចត្តាឡីស័ក

ភ្នំពេញ៖លោកពេជ្រវិជ្ជាធរចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២១បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ដែលជាសន្ដិសុខដែលបានអនុញ្ញាតឱ្យស្ដ្រីចិនម្នាក់លួចចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខាដាក់ពន្ធនាគារបណ្តោះអាសន្ន។ លោកចៅក្រមបានសម្រេច ចោទប្រកាន់ ឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំស្នាក់នៅផ្ទះជួល ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វាពីបទគ្រោះមហន្តរាយតាមបញ្ញាតិមាត្រា៤២ នៃច្បាប់ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ ដែលច្បាប់នេះតម្រូវឱ្យដាក់ពន្ធនាគារលើជនជាប់ ចោទពី១ខែទៅ១ឆ្នាំ ៕