នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រសួងធនធានទឹកនិងឧតុនិយមជូនសេចក្តីដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០។សីតុណ្ហភាពនេះអប្បបរមាពី ២១-២៥អង្សាសេនិងអតិបរមាពី២៨-៣១អង្សាសេ៕

ភ្នំពេញ: ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក កាលពីថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងនោះ ខិតខំប្រឹងប្រែងធ្វើការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយការទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ដល់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល និងប្រទេសជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីទទួលបន្ទុកក្រោមឱវាទ និង មន្ត្រីជំនាញពាក់ព័ន្ធ អនុវត្តន៍ការចេញប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង […]
ភ្នំពេញ៖នៅមុននេះបន្តិចនាព្រឹកទី១៨ខែវិច្ឆិកាឆ្នាំ២០២០សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅផេកផ្លូវការបញ្ជាក់អំពីលទ្ធផលសំណាករបស់សម្ដេច,រួមនិងក្រុមគ្រួសារគឺអវិជ្ជមានកូវីដ១៩។ សម្ដេចបានលើកឡើងយ៉ាងដូច្នេះថា៖”លទ្ធផលនៃការធ្វើតេស្តលើកទី៤ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ដូចនេះចាប់ពីថ្ងៃស្អែក១៩វិច្ឆកា២០២០ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆិកាឡើងវិញ។តែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀតដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះ ឡើយ”។ “នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀតខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម”៖ ១.សម្រាប់ថ្ងៃ១៩វិច្ឆិកា២០២០មានរាជធានីភ្នំពេញចំនួន១.៥៦៩នាក់(មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់។ក្នុងនោះជាសះស្បើយម្នាក់និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ខេត្តកណ្តាលចំនួន៦៧នាក់ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។ ២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។ សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។ ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១.៨០២នាក់ នៅតាមរាជធានីខេត្តចំនួន១១។ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។ ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកាពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្តស្រុកខ័ណ្ឌក្រុងឃុំសង្កាត់និងភូមិជាច្រើនដែលលំបាកដល់ការស្វែងរក។ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវមានការខិតខំមានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។ បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ឆ្លៀតយកឱកាសនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជំងឺឆ្លងដ៏កាចសាហាវធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាវិទ្យាស្ថានជាតិសុខភាពសាធារណដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។ខ្ញុំក៏សូមអរគុណផងដែរដល់បងប្អូនដែលជាប់ពាក់ព័ន្ធទាំងដោយផ្ទាល់និងដោយប្រយោលដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមលក្ខខណ្ឌតម្រូវនៃការធ្វើចត្តាឡីសក័។ បងប្អូនជនរួមជាតិជាទីគោរព៖ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថាយើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាតកលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស់ការលាងដៃការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ត្រូវចងចាំថាប្រជាជនក្នុងលោកនិយាយជារួមនឹងប្រជាជនកម្ពុជានិយាយដោយឡែកស្អប់កូវីដ១៩ខ្លាំងណាស់។តែកូវីដ១៩មិនត្រឹមតែមិនស្អប់យើងវិញនោះទេតែវាថែមទាំងស្រឡាញ់យើងទៀតផងដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាពតែប៉ុណ្ណោះ។ ត្រូវចងចាំថាការដែលកម្ពុជាមានមនុស្សឆ្លងតិចនឹងមិនមានមនុស្សស្លាប់មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរដែលមានឈាមក្រហមពិសេសអាចប្រឆាំងជាមួយកូវីដ១៩បានដូចមនុស្សខ្លះបានអះអាងនោះទេ”។ខ្ញុំសង្ឃឹមថាអ្នកអះអាងបែបនេះនឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបម្រើអ្នកកើតកូវីដ១៩ដោយមិនមានសម្ភារការពារខ្លួនតើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផងនឹងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ប្រសិនជាអាចធ្វើបានមែនអង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថាជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នុងលោក។ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លង ចូលបាននោះដែរ។ ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិស្ថាប័ននីតិប្រតិបត្តិដែលមានក្រសួងសុខាភិបាលពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនឹងសំខាន់ជាងទៀត។គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាលដោយក្រសួងសុខាភិបាលដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូបនឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ។ យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាសំដៅឱយក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀននិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ។តែការប្រយុទ្ធជាមួយកូវីត-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។ ព្រឹត្តិការណ៍៣វិច្ឆកាបានបង្រៀនយើងបានរំលឹកយើងបានដាស់តឿនយើងនិងបានណែនាំយើងឱយមានការប្រុងប្រយ័ត្នជានិច្ចទើបអាចយកឈ្នះលើកូវីដ១៩បាន។ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការព្យាបាល។សម្ដេចក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើនផងដែរ៕
ក្រចេះ៖មេឈ្មួញដ៏ធំល្បីឈ្មោះម្នាក់សុំមិនបញ្ចេញឈ្មោះនៅតែកាងរថយន្តដឹកឈើពីភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះទៅប្រទេសវៀតណាម។ឈើប្រណីតដែលមេឈ្មួញម្នាក់នេះកាងទៅនោះមិនក្រោមពី១០ទៅ២០តោនទេក្នុងមួយថ្ងៃៗ។ ប្រភពព័ត៌មានបានឱ្យដឹងថាៈកាលពីថ្ងៃទី១៧និង១៨ខែធ្នូឆ្នាំ២០២០មេឈ្មួញរូបនោះឱ្យកូនចៅដឹកឈើទៅប្រទេសវៀតណាមកាត់តាមស្រុកស្នួលខេត្តក្រចេះមិនក្រោម២០ទៅ៣០តោនទេ។មេឈ្មួញរូបនេះចំណាយប្រាក់រាប់ម៉ឺនដុល្លារក្នុងការរត់ការតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើជាថ្នូរមិនឱ្យបង្ក្រាបរថយដឹកឈើរបស់ខ្លួន។ ប្រភពបានឱ្យដឹងទៀតថាទីតាំងស្តុកឈើប្រណីតមានលំនៅស្ថានមួយកន្លែងដែលព័ទ្ធរបងជិតឃើញមានរថយន្តស៊េរីទំនើបចេញចូលទាំងយប់ទាំងថ្ងៃស្ថិតនៅផ្លូវជាតិលេខ៧បង្គោលគីឡូលេខ៤២៧ភូមិអូរព្រះឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពដដែលបានបន្តថាៈមានរថយន្តសេរីទំនើបជាច្រើនគ្រឿងដឹកឈើចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងយកមកទម្លាក់នៅផ្ទះមេឈ្មួញនេះដើម្បីបន្តទៅឱ្យថៅកែវៀតណាម។ឈ្មួញឈើនេះមានសំណុំរឿងរាប់មិនអស់នៅតែគេចផុតពីច្បាប់រកស៊ីសុខស្រួលបានរាល់ថ្ងៃ។រីឯសមត្ថកិច្ចវិញសូម្បីតែរបងផ្ទះមេឈ្មួញនេះក៏មិនហ៊ានទៅក្បែរផងព្រោះខ្លាចចាញ់បាមី។ ប្រភពបានឱ្យដឹងទៀតថានៅក្នុងខេត្តក្រចេះមានសមត្ថកិច្ចតាំងពីមេព្រៃ,កងរាជអាវុធហត្ថលើផ្ទៃប្រទេស,បរិស្ថាន,នគរបាល,កងរាជអាវុធហត្ថ,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះមិនអាចបង្ក្រាបមេឈ្មួញនេះបានឡើយ៕