ខេត្តក្រចេះ ៖ នារសៀល ថ្ងៃអង្គារ០៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ មានរៀបចំពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការ ផែនការនានា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវ សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត រួមនិងសមាជិកសមាជិការយុវជនគណបក្សប្រជាជនកម្ពុជាខេត្តជាច្រើនរូបទៀត។ ក្នុងពិធីនេះផងដែរ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តបានថ្លែងអំណរអរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ដែលរួបរួម និងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងពិធីប្រកាស និងសំណេះសំណាលនាពេលនេះ។ ឯកឧត្តមមានប្រសាសន៍ថា យើងទាំងអស់គ្នារួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងជាកម្លាំងដ៏រឹងមាំដើម្បីកសាងនូវសមិទ្ធផលល្អៗនានាដែលដុះចេញពីឆន្ទៈពិតប្រាកដសម្រាប់គណបក្ស និងប្រជាជនយើងទូទៅនៅក្នុងខេត្តក្រចេះទាំងមូល។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលទាំងអស់ដែលបានកើតចេញមក យើងត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស និងបន្តចូលរួមអនុវត្តការងារឲ្យបានល្អ ហើយធ្វើតែអំពើល្អ គំរូល្អស័ក្តិសមជាមន្រ្តីដែលបំរើរាស្រ្តពិតប្រាកដ មិនមែនចៅហ្វាយរាស្រ្តទេ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំលឹកសមាជិក សមាជិកទាំងអស់ត្រូវចុះអប់រំប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុត្ថិភាព និងបន្តចូលរួមផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ជើងគោកឲ្យបានទូលំទូលាយឲ្យពួកគាត់បានយល់ ជៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងប៉ះពាល់ដល់អាយុជីវិតខ្លួនយើង […]
ព័ត៌មានជាតិ
បង្ក្រាបសង្វៀនជល់មាន់ចាប់មនុស្ស៣នាក់,មាន់ជល់និងម៉ូតូ២៣គ្រឿង
បាត់ដំបង៖កម្លាំងនគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរតាគីនិងប៉ុស្តិ៍គោកឃ្មុំកាលពីរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២១បានចុះបង្ក្រាបល្បែងស៊ីសងប្រជល់មាន់មួយកន្លែងឃាត់ខ្លួន៣នាក់មាន់ជល់៥ក្បាលនិងម៉ូតូ២៣គ្រឿងនៅវាលស្រែបឹងព្រៃស្ថិតក្នុងភូមិត្រស់ឃុំអូរតាគីស្រុកថ្មគោល។ លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថាក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៣នាក់រួមមានះ១,ឈ្មោះស៊ុបសំអឿនភេទប្រុសអាយុ៥៤ឆ្នាំ២,ឈ្មោះព្រិលបុលភេទប្រុសអាយុ៣៨ឆ្នាំនិង៣,ឈ្មោះប៊ុនលីភេទប្រុសអាយុ៥៤ឆ្នាំ។ចំណែកវត្ថុតាងដកហូតបានរួមមាន៖មាន់ជល់ចំនួន៥ក្បាលសង្វៀនជល់មាន់ចំនួន២ជញ្ជីងតូចថ្លឹងមាន់ចំនួន១គ្រឿងម៉ូតូចំនួន២៣គ្រឿងកម្រាលចំនួន២និងឆ្នាំងសម្រាប់ស្អំមាន់ចំនួន២។ ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនលេងល្បែងស៊ីសងមាន់ជល់ទាំងបីនាក់រួមជាមួយវត្ថុត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
សិប្បកម្មកែច្នៃឈើជាច្រើនកន្លែងនៅតំបន់បាតអាងសេសានក្រោម២គ្មានការបង្ក្រាប
ស្ទឹងត្រែង៖សិប្បកម្មកែច្នៃឈើប្រមាណជា១០កន្លែងនៅក្នុងឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែងគឺមិនមានការចុះបង្ក្រាបទេ។ប្រជាពលរដ្ឋបានឱ្យដឹងថា៖នៅក្នុងឃុំស្រែថ្មីស្រុកសេសានខេត្តស្ទឹងត្រែងមានទីតាំងសិប្បកម្មសម្រាប់កែច្នៃឈើជាច្រើនកន្លែង។ប៉ុន្តែមិនមានការចុះបង្ក្រាបទេគឺមានតែអ្នកទៅប្រមូលលុយ។ ប្រភពដដែលបានឱ្យដឹងទៀតថា៖សិប្បកម្មទាំងនោះបានកែច្នៃឈើពាក់កណ្តាលសម្រេចហើយបានដឹកតាមរថយន្តប្រភេទសាំយ៉ុងចេញពីក្នុងតំបន់វារីអគ្គិសនីសេសានក្រោម២មកទម្លាក់នៅតាមព្រៃចម្ការស្វាយចន្ទីបន្តដឹកចេញទៅក្រៅខេត្ត។ឈើដែលអាចចេញពីតំបន់បាតអាងបានគឺត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងរាជអាវុធហត្ថនៅតំបន់នោះ៕
ឯកឧត្តម ប៉ាន សូរស័ក្តិ កោតសរសើរចំពោះគណៈប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ
ខេត្តកណ្តាល ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរចំពោះគណៈប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ តាមបណ្ដាខេត្តក្នុងភូមិភាគបឹងទន្លេសាប ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមក្នុងការប្រកួតនេះដោយឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ដោយមិនគិតពីការយក ចាញ់ ឈ្នះ។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកប្រពៃណី ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ នៅវេទិកាប្រារព្ធពិធី សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ឯកឧត្តមបានបន្តថា កីឡាគឺធ្វើឡើងដើម្បីសុខភាព សន្តិភាព មិត្តភាពសាមគ្គីភាព និងដើម្បីបង្កើតនូវ គុណផលបច្ចេកទេស តាមទិសស្លោក កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកាណូ និងទូករ៉ូអ៉ឹង នៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងគាំទ្របណ្ដាបណ្ដាលពីបាកចិត្តចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ហើយសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាក៏ដោយក៏តម្រូវឲ្យគ្រប់សហព័ន្ធ […]
នៅសណ្ឋាគារសុខាមានរៀបចំវេទិការជាតិអេកូទេសចរណ៍លើកទី២
នៅលើទឹកដីអង្គរខេត្តសៀមរាបនាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខា មានរៀបចំវេទិការជាតិអេកូទេសចរណ៍លើកទី២ ដែលវេទិការនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្ដិយសជាតិ-អន្តរជាតិប្រមាណជាង ៥០០នាក់។ ថ្លែងសុន្ទរកថាទៅកាន់អង្គពិធីដ៏មានសារសំខាន់នេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួងក្រោមការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ ដែលបានសហការយ៉ាងល្អប្រសើរជាមួយរដ្ឋ បាលខេត្តសៀមរាប ព្រមទាំងអង្គការជាតិ-អន្តរជាតិនិងដៃគូពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំវេទិកានេះឱ្យប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា។ ភ្ជាប់ទៅនឹងប្រធានបទនាថ្ងៃនេះ ឯកឧត្តមរដ្ឋ មន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា […]
សមត្ថកិច្ចចាប់ជនលេងល្បែងជល់មាន់៨នាក់ម៉ូតូជាង១០គ្រឿង
បាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២១បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងភ្នាល់ជល់មាន់មួយកន្លែងនៅវាលស្រែស្ថិតក្នុងភូមិព្រៃស្វាយឃុំរាំងកេសីស្រុកសង្កែខេត្តបាត់ដំបងនិងបានចាប់មនុស្ស៨នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ លោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា៖សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖សង្វៀនសម្រាប់ជល់មាន់ចំនួន២,មាន់ជល់ចំនួន២ក្បាល,ស៊ុម៣,ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់១,ម៉ូតូចំនួន១១គ្រឿង។សមត្ថកិច្ចបានរៀបចំចាត់ការតាមផ្លូវច្បាប់ ៕
ប្រកាសទទួលស្គាល់សមាសភាពអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឆែប
ព្រះវិហារ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២១នេះបានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកឆែបក្រុមកាកបាទក្រហមកម្ពុជាឃុំនិងអ្នកស្ម័គ្រចិត្តភូមិប្រចាំអនុសាខាកាកបាទក្រហមកម្ពុជាក្រោមវត្តមានលោកស្រីចឹកហេងអនុប្រធានអចិន្ត្រៃយ៍សាខាតំណាងលោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលពិធីនេះប្រារព្វធ្វើឡើងនៅ សាលាស្រុកឆែប។ នៅក្នុងឱកាសនោះដែរលោកស្រីចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា។លោកស្រីក៏បានផ្តាំផ្ញើសូមជូនសមាជិកសមាជិកាអនុសាខាទាំងអស់ត្រូវបន្តរក្សាសាមគ្គីផ្ទៃក្នុងឱ្យបានកាន់តែជិតស្នទ្ធនិងសុខដុមរមណីកម្ម។បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា ។ បន្ទាប់មកលោកយ៉ុងគឹមហ៊ាននាយកប្រតិបត្តិសាខាក៏បានផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទ ក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា គណៈកិត្តិយសគណៈ កម្មាធិការអនុសាខា ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិ ផងដែរ៕
ស្ទឹងត្រែង៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF)បានបញ្ជាក់ថាមន្ត្រីសាខាក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងត្រួតពិនិត្យគុណភាពសុវត្ថិភាពលើផលិតផលម្ហូបអាហារនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ រូបភាព៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF) មន្ត្រីបានឱ្យដឹងថា៖ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពប្រមាណ៥៣,៦០គីឡូក្រាមត្រូវបានមន្ត្រីសាខាក.ប.ប.ខេត្តស្ទឹងត្រែងរកឃើញនិងដកហូតនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០២១។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣,៦០គីឡូក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន៧,២គីឡូក្រាម។ទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុងស្មើនឹង ២,៤គីឡូក្រាមស្ករគ្រាប់ដូង ខូចគុណភាពចំនួន២កេសស្មើនឹង២៨គីឡូក្រាម,នំកញ្ចប់ក្មេងខូចគុណភាពចំនួន២កេស ស្មើនឹង ១៣គីឡូក្រាម។ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕
ស្ទឹងត្រែង៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF)បានបញ្ជាក់ថាមន្ត្រីសាខាក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងត្រួតពិនិត្យគុណភាពសុវត្ថិភាពលើផលិតផលម្ហូបអាហារនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ រូបភាព៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF) មន្ត្រីបានឱ្យដឹងថា៖ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពប្រមាណ៥៣,៦០គីឡូក្រាមត្រូវបានមន្ត្រីសាខាក.ប.ប.ខេត្តស្ទឹងត្រែងរកឃើញនិងដកហូតនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០២១។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣,៦០គីឡូក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន៧,២គីឡូក្រាម។ទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុងស្មើនឹង ២,៤គីឡូក្រាមស្ករគ្រាប់ដូង ខូចគុណភាពចំនួន២កេសស្មើនឹង២៨គីឡូក្រាម,នំកញ្ចប់ក្មេងខូចគុណភាពចំនួន២កេស ស្មើនឹង ១៣គីឡូក្រាម។ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕
ចាប់មេខ្លោងដែលនាំពលរដ្ឋទៅរំលោភដីរដ្ឋយកធ្វើជាកម្មសិទ្ធិនៅស្រុកស្ទឹងហាវ
ព្រះសីហនុ៖សមត្ថកិច្ចបានចាប់ជនសង្ស័យជាមេខ្លោងម្នាក់ដែលនាំប្រជាពលរដ្ឋទៅរំលោភកាន់កាប់ដីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១នៅត្រង់ដីសម្បទានសង្គមកិច្ចឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះអឿនម៉ាប់អាយុ៤១ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់មានស្រុកកំណើតភូមិខ្ទុំកណ្ដាលឃុំជីគរស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែងស្រុកព្រៃនប់ត្រូវបានចោទថា”ញុះញុង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋលើអចលនទ្រព្យរបស់រដ្ឋ”។កម្លាំងនគរបាលស្រុកស្ទឹងហាវបានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។ សមត្ថកិច្ចបានបន្តថា៖ជនសង្ស័យរូបនេះបាននាំប្រជាពលរដ្ឋមួយក្រុមមកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ភូមិ១ឃុំទំនប់រលក។ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរថយន្ត១គ្រឿងម៉ាកLandroverសេរី២០០៥ពណ៌ខ្មៅមានផ្លាកលេខភ្នំពេញ 2W-2723 និងទូរស័ព្ទ១គ្រឿង៕
ក្នុងដំណើរបេសកកម្មរយ:ពេល៥ថ្ងៃរបស់ឯកឧត្តមវេងសាខុន
តាមផ្លូវទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ក្នុងដំណើរបេសកកម្មរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដើម្បីអញ្ជើញទៅចូលរួមវេទិការជាតិអេកូទេសចរណ៍លើកទី២ វាយតម្លៃលើវឌ្ឍនភាពវិស័យវារីវប្បកម្ម កសិ-ឧស្សាហកម្ម (ចេកអំបូងលឿង) និងសាកវប្បកម្ម។ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ឯកឧត្តមរដ្ឋមន្រ្តី រួមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក។ លោកប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១។ បច្ចុប្បន្នមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីក្រសួង រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូល ដ្ឋាន […]